ព្រះវិហារៈ ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីសំណាក់ លោក ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងស្នាក់ការសន្តិសុខលេខ២១០ បានធ្វើការបង្ក្រាបករណីចែកចាយគ្រឿងញៀនមួយលើកជាករណីស្តែង នៅវេលាម៉ោង១៤ និង១៥នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច អូរចាក់ស្រា ស្ថិតនៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
នេះបើតាមការអោយដឹងពីលោក អនុសេនីយ៍ទោ ឡុក ឡា មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារ GRK News អោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ មានឈ្មោះ ជា ផលឡុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដោយចាប់យកបានវត្ថុតាងមួយចំនួនរួមមាន ៖
០១.ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៣កញ្ចប់
០២.ម៉ូតូម៉ាកSX ០១គ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១U ២៣៧៧
០៣. ទូរសព្ទ័ដៃ ចំនួន០២គ្រឿង
០៤. កាបូបលុយ ចំនួន០១
០៥. លុយដុល្លា ចំនួន៧៣ដុល្លា
០៦. លុយខ្មែរ ចំនួន៩ម៉ឺនរៀល
០៧.លុយថៃ ១០០បាត
០៨.ខ្សែក ចំនួន០១ខ្សែ និងចិញ្ជៀន០២វង់
០៩.មួកសុវត្តិភាព ចំនួន០១។
ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តនីតិវិធី ។
(អត្ថបទៈ ម៉ាន់ ដាវីត)