You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញទទួលអំណោយពីសប្បុរសជន ប្រធានសាខាក្រុមហ៊ុនទូរស័ព្ទចល័ត metfone

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញទទួលអំណោយពីសប្បុរសជន ប្រធានសាខាក្រុមហ៊ុនទូរស័ព្ទចល័ត metfone

រតនគិរី៖ ព្រឹកថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញទទួលអំណោយពីសប្បុរសជន ប្រធានសាខាក្រុមហ៊ុនទូរស័ព្ទចល័ត metfone ប្រចាំខេត្តរតនគិរី បានឧបត្ថម្ភអាវយឺតចំនួន៧០ ខោចំនួន ៥០ និង មួកចំនួន ៤៦ សម្រាប់កីឡាករទូកង កងរាជអាវុធហត្ថខេត្ត ដែលនឹងត្រូវប្រណាំងទូកនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀងនាពេលខាងមុខ ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ តំណាងក្រុមហ៊ុនទូរស័ព្ទចល័ត metfone សាខាខេត្តរតនគិរី ដែលបានជួយឧបត្ថម្ភ និង ជូនពរលោកប្រធានសាខា និងសហការី សូមសមប្រកបពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។