You are currently viewing ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ចុះបំពេញបេសកកម្មខេត្តកែបនិងខេត្តពោធិ៍សាត់

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ចុះបំពេញបេសកកម្មខេត្តកែបនិងខេត្តពោធិ៍សាត់

ថ្ងៃទី២និងទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញទៅដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែបនិងពោធិ៍សាត់ តាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីធ្វើការប្រកាសសេចក្តីសម្រេចរបស់​ ក្រុមប្រឹក្សាវិន័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងធ្វើការអប់រំ ណែនាំពង្រឹងសាមគ្គីភាពផ្ទៃក្នុង ការងាររដ្ឋបាលលិខិតស្នាម ការគ្រប់គ្រងប្រើប្រាស់អាវុធ ការស្លៀកពាក់ឯកសណ្ឋាន ជាពិសេសអំពីការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ស្របច្បាប់ គោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ។

2016-11-04-photo-00000009

2016-11-04-photo-00000012