You are currently viewing ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំខែកញ្ញា

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំខែកញ្ញា

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំខែកញ្ញា ទិសដៅខែតុលា ឆ្នាំ២០២២ និងបំពាក់ឋានន្តរសក្តិជូនយោធិនៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ។