You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ រយៈពេល៩ខែ

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ រយៈពេល៩ខែ

កណ្តាល ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ រយៈពេល៩ខែ និងលើកទិសដៅការងារកងរាជអាវុធហត្ថ ត្រីមាសទី៤ ឆ្នាំ២០២២ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងពិធីផ្សេងៗ ព្រមទាំងផ្សព្វផ្សាយណែនំាការងារមួយចំនួនទៀតរបស់អង្គភាព។ នាឱកាសនោះដែរលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត ទាំងអស់បានខិតខំបំពេញតួនាទី ភារកិច្ច ទាំងយប់ទាំងថ្ងៃមិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះប្រជាពលរដ្ឋដើម្បីបម្រើសេចក្តីសុខ និងសង្គមជាតិ។