កំពង់ស្ពឺៈ បរិស្ថានល្អ គឺពឹងផ្អែកទៅលើកត្តាមនុស្សជាសំខាន់, បរិស្ថានល្អ គឺនាំមកនូវសុខភាពល្អ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមការងារសម្អាតបរិស្ថាន ក្រោមប្រធានបទ (ខ្ញុំស្រឡាញ់ខេត្តកំពង់ស្ពឺ)
ក្រោមការរៀបចំរបស់មន្ទីរបរិស្ថានខេត្ត ដែលដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមានការចូលពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទ រួមទាំងបងប្អូនប្រជាពលរដ្ឋ និងយុវជន ស.ស.យ.ក ខេត្ត សិស្សានុសិស្ស ប្រមាណសរុបជាង១៥០០នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)