មណ្ឌលគិរី៖ ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានក្រុមការងារទី១ និងប្រតិភូអមដំណើរ ដោយមានវត្តមានលោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការតាមបណ្ដាមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការផងដែរ។