You are currently viewing ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

កោះកុងៈ យោងតាមស្មារតី ជឿជាក់របស់កម្លាំងកងរាជអាវុធហត្ថក្នុងការបង្ក្រាបរាល់បទល្មើស ដែលកើតមានឡើងក្នុងសង្គម នៅវេលាម៉ោង២១ និង១៥នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ធ្វើការឃាត់ខ្លួន ស្ថិតនៅចំណុចភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

នេះបើយោងទៅតាមប្រភពពត៌មានពី លោក វរសេនីយ៍ឯក វ៉ា ស៊ិនភិរិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកោះកុង បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ មានឈ្មោះ សោម កូរ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។
លោកបានបន្តអោយដឹងទៀងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន០២កញ្ចប់ ដែលមានទម្ងន់ស្មើ ០.២៦ក្រាម
០២. លុយខ្មែរចំនួន ៦៥០០០រៀល
០៣. លុយដុល្លា ចំនួន១០ដុល្លា
០៤. ទូរស័ព្ទ ចំនួន០១គ្រឿង
០៥. ដែកកេះ ចំនួន០២។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។

%e1%9f%a6%e1%9f%a1

%e1%9f%a6%e1%9f%a2

%e1%9f%a6%e1%9f%a4
(អត្ថបទៈ ម៉ាន់ ដាវីត)