You are currently viewing មន្ត្រីអាវុធហត្ថខេត្តកណ្តាល ចុះសាកចុះសួរសុខទុក្ខ ប្រជាពលរេ្ឋខ្វះខាត និងជួបការលំបាក

មន្ត្រីអាវុធហត្ថខេត្តកណ្តាល ចុះសាកចុះសួរសុខទុក្ខ ប្រជាពលរេ្ឋខ្វះខាត និងជួបការលំបាក

កណ្តាល៖ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល លោក វរសេនីយ៍ទោ សុខ ណារ៉ា ប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខគ្រួសារខ្វះខាតជួបការលំបាក (បាក់ជើង) កំពុងសម្រាកព្យាបាលនៅផ្ទះ និង នាំយកមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តនូវថវិកាចំនួន ៥៤០,០០០រៀល និង គ្រឿងឧបភោគមួយចំនួនទៀតជូន លោកស្រី សឿន វាសនា អាយុ៣៨ឆ្នាំ ស្ថិតនៅភូមិស្ដៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕