កំពត៖ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត លោក វរសេនីយ៍ត្រី គឹម ចេស្ដា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកំពត បានផ្ទេរប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ របស់មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងកំពត ជូនលោកវរសេនីយ៍ឯក អូន ដឺ មេបញ្ជាការរង ទទួលការងារភស្ដុភានិងសម្ភារៈបច្ចេកទេសកងរាជអាវុធហត្ថខេត្ត ដើម្បីយកមករក្សាទុកជាសម្បត្តិរដ្ឋ ក្នុងអង្គភាពកងរាជអាវុធហត្ថខេត្តកំពត ។