You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញធ្វើការជួបសំណេះសំណាល ជាមួយក្រុមកីឡាករ ទូក ង របស់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញធ្វើការជួបសំណេះសំណាល ជាមួយក្រុមកីឡាករ ទូក ង របស់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ នៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញធ្វើការជួបសំណេះសំណាល ជាមួយក្រុមកីឡាករ ទូក ង របស់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលនឹងកំពុងត្រៀមធ្វើការប្រកួតនៅ ទន្លេវ៉ៃកូ ស្ថិតនៅចំណុចភូមិបាក់រនាស់ សង្កាត់សង្ឃរ៍ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃស្អែកទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី បានផ្តល់នូវសម្ភារៈ គ្រឿងឧបភោគបរិគោគ ដល់ក្រុមកីឡាករ ទូក ង រួមមានៈ
០១. ស្រាបៀរ ចំនួន១០កេះ
០២. ទឹកសុទ្ធ ចំនួន៤០យួរ
០៣. ទឹកក្រូច ចំនួន០៩កេះ
០៤. ត្រី ខ ចំនួន៤០កំប៉ុង
០៥. អង្ករ ចំនួន១៥០គីឡូក្រាម
០៦. ខោ អាវ និងមួក អាវុធហត្ថ ចំនួន២៨កំប្លេរ
០៧. អាវ និងមួក(metfone) ចំនួន ២២សម្រាប់ និងថវិកាមួយចំនួន។

ពិធីសំណេះសំណាលត្រូវបានបញ្ចប់ ដោយភាពស្និទ្ធស្នាល និងដោយក្តីសាមគ្គីខ្ពស់ ដើម្បីឈានទៅយកជ័យជំនះ ក្នុងការប្រណាំងទូកឆ្នាំនេះ។
%e1%9f%a9%e1%9f%a1

%e1%9f%a9%e1%9f%a2

%e1%9f%a9%e1%9f%a3

%e1%9f%a9%e1%9f%a4
(អត្ថបទ មាស សុន)