ព្រះវិហារៈ ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីសំណាក់ លោក ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការបង្ក្រាប ករណីចែកចាយគ្រឿងញៀនមួយលើក ជាករណីស្តែងនៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នេះបើយោងទៅតាមប្រភពពត៌មានពី លោក អនុសេនីយ៏ឯក ជុន បូរ៉ា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលមានឈ្មោះ គុម ហេង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជាអ្នកបិតស្រា រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកបានបន្តអោយដឹងទៀងថា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន០១កញ្ចប់ ដែលមានទម្ងន់ស្មើ ១.៣៨ក្រាម
០២. ម៉ូតូ ចំនួន០១គ្រឿង
០៣. ទូរស័ព្ទ ចំនួន០២គ្រឿង
០៤. កាបូបលុយ ចំនួន ១
០៥. លុយដុល្លា ចំនួន ០១ដុល្លា
០៦. លុយខ្មែរ ចំនួន ៣.៧២០.០០០រៀល
០៧. លុយថៃ ២០បាត
០៨. លិខិតឆ្លងដែន០១ក្បាល និងសម្ភារៈវិចខ្ចប់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)