You are currently viewing ស្ត្រីកំសត់ម្នាក់ ងងឹតភ្នែកជាយូរឆ្នាំមកហើយ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយសង្គ្រោះ

ស្ត្រីកំសត់ម្នាក់ ងងឹតភ្នែកជាយូរឆ្នាំមកហើយ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយសង្គ្រោះ

ភ្នំពេញៈ ភ្នែកគឺជាសរីរាង្គសំខាន់បំផុត ដែលធ្វើអោយមនុស្សគ្រប់រូបខ្វះមិនបាន។ ដោយក្តីអាណិតមេត្តា របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួយសង្គ្រោះដល់ បងស្រី ស៊ុន សុខុម អាយុ៤០ឆ្នាំ ដែលរស់នៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្លាក់ខ្លួនងងឹតភ្នែកជាយូរឆ្នាំ ដែល ឯកឧត្តម រ័ត្ន ស្រ៊ាង បានជួបបងស្រីក្នុងអំឡុងពេល ឯកឧត្តម ចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារក្រីក្រ។

បន្ទាប់ពីបានជួបបងស្រីរួចមក ឯកឧត្តម រ័ត្ន ស្រ៊ាង បានចាត់ចែងក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅជួយពិនិត្យបងស្រីជាប្រចាំដោយយកចិត្តទុកដាក់បំផុត និងបានជូនបងស្រី ទៅទទួលការវះកាត់នៅមន្ទីរពេទ្យរុស្ស៊ី ដោយ ឯកឧត្តម ជាអ្នកចេញថ្លៃព្យាបាលទាំងស្រុងទៅលើការវះកាត់។

ដោយភ័ពសំណាងល្អ ក្រោយពេលវះកាត់ចំនួន០២លើករួចមក នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បងស្រីបានមើលឃើញពិភពលោក ដ៏ស្រស់ស្អាតយើងសារជាថ្មីដោយជោគជ័យ និងដោយមានសភាពឃើញច្បាស់ទៀតផង។

បងស្រីមានក្តីរំភើបឥតឧបមា និងមានបំណងប្រាថ្នា ចង់ជួបមុខ ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ទាល់ ព្រោះកន្លងមកគាត់ធ្លាប់បានស្គាល់ត្រឹមតែសំលេង និងចង់ថ្លែងនូវអំណរអគុណដល់ ឯកឧត្តម នូវការសណ្តោសប្រណីមេត្តា ដោយគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។
%e1%9e%95%e1%9f%a1

%e1%9e%95%e1%9f%a2

%e1%9e%95%e1%9f%a3

%e1%9e%95%e1%9f%a4
(អត្ថបទៈ ម៉ាន់ ដាវីត)