នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា នាយការិយាល័យ នីតិកម្ម និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្ញើលិខិតអបអរសាទរ សូមគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលតុលាការប្រទេសបារាំង សភាទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់ក្នុងសំអាងហេតុនៃសាលក្រម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូន សម្ដេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងរកឃើញការពិតថា សម រង្ស៊ី បានប្រព្រឹត្តអំពើបរិហារកេរ្តិ៍ចំពោះ សម្តេចតេជោ។ សូមភ្ជាប់ជាមួយនូវលិខិតអបអរសាទរខាងក្រោម៖