You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នការងារជំនាញ ប្រចាំឆមាសទី២ ឆ្នាំ២០២២

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នការងារជំនាញ ប្រចាំឆមាសទី២ ឆ្នាំ២០២២

កណ្តាល ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានធ្វើពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារជំនាញ ប្រចាំឆមាសទី២ ឆ្នាំ២០២២ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ ក្រុង-ស្រុកទាំង ១១ គ្រូឧទ្ទេសនាម និងសិក្ខាកាម (សរុបចំនួន ៧៩នាក់)។ នាឱកាសនោះលោក មេបញ្ជាការ បានផ្តល់ការលើកទឹកចិត្តដល់គ្រូឧទ្ទេសនាម និងសិក្ខាកាមឆ្នើមនូវសម្ភារ និងថវិការមួយចំនួនផងដែរ។ ព្រមទាំងបានផ្តាំផ្ញើដល់នាយ នាយរង និងសិក្ខាកាមទាំងអស់ ក្រោយពីបញ្ចប់វគ្គ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងដែលបានមកពីការបំប៉នរៀនសូត្រនេះ ទៅអនុវត្តក្នុងការបំពេញតួនាទី ភារកិច្ចឲ្យចំទិសដៅ ពិសេសត្រូវគោរពបទបញ្ជា វិន័យ មានគុណធម៌ សាមគ្គីឯកភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជៀសវាងធ្វើអ្វីនាំឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់កងរាជអាវុធហត្ថ។ ទាំងនេះជាអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែក្រើនរំលឹកដាស់តឿន ដល់ថ្នាក់ក្រោមឲ្យអនុវត្តជាប្រចាំ និងត្រូវការពារដាច់ខាតរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ទោះឋិតនៅក្នុងតម្លៃណាកដោយ ដើម្បីស្ថិរភាព សន្តិសុខ សន្តិភាពនិងការអភិវឌ្ឍ ដែលជាសេចក្តីត្រូវការចាំបាច់បំផុត របស់ប្រជាពលរដ្ឋគ្រប់ៗគ្នា។