You are currently viewing ឧត្តមសេនីយ៍ត្រី មាស យ៉ត ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ

ឧត្តមសេនីយ៍ត្រី មាស យ៉ត ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ

កំពង់ធំ៖ ព្រឹកនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំនាយទាហានកងរាជអាវុធហត្ថខេត្ត ចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី តាន់ ប៊ុនធាង អនុប្រធានមន្ទីរកសាងកម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅភូមិអាចារ្យ លាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងនោះលោកមេបញ្ជាការក៏បាននាំយកនូវគ្រឿង ឧបភោគបរិភោគមួយចំនួន និងថវិការមូលនិធិកងរាជអាវុធហត្ថខេត្តចំនួន ២,៨៤៥,០០០រៀល ប្រគល់ជូនដល់លោក វរសេនីយ៍ត្រី តាន់ប៊ុនធៀង ផងដែរ។