ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក បានចាត់ លោក អនុសេនីយ៍ឯក ខឹម សម្ផស្ស មេបបញ្ជាការរងខណ្ឌ ប្រគល់ថវិកាដែលបានមកពីការចូលរួមនាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៥០០,០០០ រៀល ឧបត្ថម្ភដល់ លោកអនុសេនីយ៍ត្រី ដេង សាមុត ជាសមាជិកអាវុធហត្ថខណ្ឌទួលគោក ដែលម្តាយរបស់លោក មានជំងឺដុះសាច់ក្នុងសួតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបានផ្តាំផ្ញើសួរសុខទុក្ខ និងសូមឲ្យអ៊ំស្រីឆាប់ជាសះស្បើយពីជំងឺ ដើម្បីត្រឡប់មកជួបជុំគ្រួសារវិញ៕