ព្រៃវែង ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានអញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣១,០០៨,៥០០រៀល ជូនគ្រួសារសពលោក វរសេនីយ៍ទោ សុខ ហុង នាយសេនាធិការរង កងរាជអាវុធហត្ថខេត្តព្រៃវែង ដែលបាន ទទួលមរណភាពដោយរោគាពាធ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។