កំពង់ធំ៖ នៅបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីផ្សព្វផ្សាយ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក តុង ហុងលី មេបញ្ជាការរង និង ជាគ្រូឧទ្ទេសនាម តំណាងលោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់មេបញ្ជាការរង នាយ នាយសេនាធិការរង ប្រធានមន្ទីរ នាយទាហានរង នៃករាជអាវុធហត្ថខេត្ត និងលោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក។