កំពត៖ រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ០៩ខែ ទិសដៅការងារកងរាជអាវុធហត្ថត្រីមាសទី៤ ឆ្នាំ២០២២ និង បំពាក់ឋានន្តរសក្ដិជូនដល់នាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពត ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខផងដែរ។
លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មានមតិចូលរួមអបអរសាទរចំពោះនាយទាយហាននាយទាហានរងដែលទើបតែបានបំពាក់ឋានន្តរសក្ដិថ្មីត្រូវបន្តខិតខំអនុវត្តន៍តួនាទីភារកិច្ចបន្ថែមទៀត និងបានកោតសរសើរវាយតម្លៃខ្ពស់ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត ទាំងអស់ ក្នុងរយៈពេល០៩ខែ ឆ្នាំ២០២២កន្លងមកនេះ បានខិតខំបំពេញតួនាទី ភារកិច្ច ទាំងយប់ទាំងថ្ងៃមិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខសុវត្តិភាព និង រក្សាសណ្តាប់ធ្នាប់សាធារណៈ ជួយសង្គ្រោះប្រជាពលរដ្ឋដើម្បីបម្រើសេចក្តីសុខ និងសង្គមជាតិ។