You are currently viewing ឧត្តសេនីយ៍ត្រី សំ​ តុលា បើកចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធ ជូនដល់មន្ត្រីអាវុធហត្ថ

ឧត្តសេនីយ៍ត្រី សំ​ តុលា បើកចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធ ជូនដល់មន្ត្រីអាវុធហត្ថ

កណ្តាល៖ រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ លោក ឧត្តសេនីយ៍ត្រី សំ​ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានសំណេះសំណាលសួរសុខទុក្ខ និងបើកចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកណ្តាល។ ដើម្បីយកទៅចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល សម្រាប់យកទៅប្រើប្រាស់ក្នុងរដូវរងារនាពេលខាងមុខនេះ។

ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានសំដែងនូវអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចទាំងទ្វេ ដែលជានិច្ចជាកាល លោកតែងតែយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខ និងសុខមាលភាព របស់កងកម្លាំងគ្រប់លំដាប់ថ្នាក់។ ហើយក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាលទាំងមូល ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចដែលជាការងារស្នូល របស់កងរាជអាវុធហត្ថ បង្ការ បង្រ្កាប និងសង្រ្គោះ យកអស់ស្មារតីទទួលខុសត្រូវខ្ពស់បន្ថែមទៀត ក្នុងកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងត្រៀមកម្លាំងឲ្យបានមួយរយភាគរយ ដើម្បីជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ដែលទទួលរងនូវឧបទ្ទេវហេតុផ្សេងៗ ពិសេសគ្រោះធម្មជាតិទឹកជំនន់ក្នុងរដូវវស្សានេះឲ្យបានល្អប្រសើរ។