You are currently viewing ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ផ្សព្វផ្សាយការងារសោធននិវត្តន៍ ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តព្រះវិហារ

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ផ្សព្វផ្សាយការងារសោធននិវត្តន៍ ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តព្រះវិហារ

ព្រះវិហារ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ដល់អាយុសោធននិវត្តន៍ឆ្នាំ២០២៣។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ និងប្រតិភូអមដំណើរ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងស្រុកទាំង ៨ និងនាយ នាយរងអាវុធហត្ថ ដែលត្រូវដល់អាយុចូលសោធននិវត្តន៍ផងដែរ ។