កំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើ ដោយសមាសភាពចូលរួមមាន លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុក នាយស្នាក់ការសន្តិសុខ និងនាយទាហាននៃកងរាជអាវុធហត្ថ ដែលដល់អាយុត្រូវចូលនិវត្តន៍ ៕