កោះកុង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង ព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ លោក វរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកប្រជុំត្រួតពិនិត្យកែសម្រួលផែនការ ហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ និងផែនការ ការងាររក្សាសណ្តាប់ធ្នាប់ ឆមាសទី២ ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់លោកប្រធានមន្ទីរ អនុប្រធានមន្ទីរប្រតិបត្តិការ និងហ្វឹកហ្វឺន និងនាយការិយាល័យ ជំនាញចំណុះមន្ទីរផងដែរ។