កណ្តាល៖ យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តណ្តាល បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត សហការ ចុះត្រួតពិនិត្យ និង ជួយសង្គ្រោះករណីលិចទូកដរទទឹង ដែលបានកើតហេតុកាលពីវេលាម៉ោង១៩ និង ០០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំណុចទូកដរទទឹង ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។