ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញបើកចែកអាវរងារដល់នាយ នាយរងអាវុធហត្ថខេត្តកោះកុង

កោះកុង៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញបើកចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកោះកុង។ ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានប្រគល់កុំព្យូរទ័រលើតុចំនួន ០២គ្រឿង ដែលជាអំណោយរបស់ លោកវរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការកងរាជអាវុធហត្ថខេត្តកោះកុង ជូនដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ០១គ្រឿង និង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌកសីមា ០១គ្រឿង។