ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំកែសម្រួលបន្ថែមបច្ចេកទេសប្រព័ន្ធបង្ហូរទឹកក្នុងទីលានបាញ់គ្រាប់ពិត, ពង្រៀងរបាយការណ៍បូកសរុបការកសាងទីលានបាញ់គ្រាប់ពិត និង អគារបច្ចេកទេសប្រព័ន្ធ Simulation, ពិភាក្សាលើការបណ្តុះបណ្តាលសមត្ថភាព, បំប៉នសមត្ថភាពអំពីបច្ចេកទេសថែទាំគ្រប់គ្រង ប្រើប្រាស់គ្រឿងចក្រ និងគ្រឿងបំពាក់, បណ្តុះបណ្តាលនាយទាហានជំនាញគ្រប់គ្រង និងប្រើប្រាស់ទីលាន បាញ់គ្រាប់ពិត និងអគារបច្ចេកទេសប្រព័ន្ធ Simulation និង បណ្តុះបណ្តាលគ្រូបាញ់កាំភ្លើង និង បំប៉នកីឡាករបាញ់។
ពិធីនេះមានការចូលរួម ពីអនុព័ន្ធយោធាចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាយទាហាន នាយទាហានរងដែលមានការពាក់ព័ន្ធ។