ភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានដឹកនាំប្រជុំការងារធ្វើបច្ចុប្បន្នភាពយោធាចារ្យ ចំណុចឈរជើងលើផែនទី និងហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ គ្រឹះស្ថានហ្វឹកហ្វឺនសិក្សានីមួយៗ របស់វិទ្យាស្ថាន ឆ្នាំ២០២២ ដែលមានសមាសភាពចូលរួមលេខាធិការដ្ឋាន ប្រធានក្រុមស្រាវជ្រាវវិទ្យាសាស្ត្រហ្វឹកហ្វឺន នាយក្រុមយោធាចារ្យ ប្រធានមន្ទីរ នាយការិយាល័យបុគ្គលិក។