You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា នាំយកបច្ចរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ដែលបានស្លាប់ដោយជួបឧប្បត្តិហេតុ លិចទូក

ឧត្តមសេនីយ៍ត្រី សំ តុលា នាំយកបច្ចរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ដែលបានស្លាប់ដោយជួបឧប្បត្តិហេតុ លិចទូក

កណ្តាល៖ រសៀលថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងឲ្យកងរាជអាវុធហត្ថទូទាំងប្រទេស និងមន្ត្រីអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ដែលបានស្លាប់ដោយជួបឧប្បត្តិហេតុ លិចទូកដរទទឹង នៅចំណុចកំពង់ដរទទឹង ចម្លងពីភូមិអំពិលទឹក ទៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។

នាឱកាសនោះលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បានពាំនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ សូមចូលរួមចែករំលែកទុក្ខដ៏ក្រៀមក្រំនេះចំពោះគ្រួសារនៃសព ព្រមទាំងនាំយកបច្ច័យមួយចំនួន របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា និងកងរាជអាវុធហត្ថទូទាំងប្រទេស ទៅចូលរួមបុណ្យដល់គ្រួសារសព ចំនួន១១ គ្រួសារ។