You are currently viewing ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញព្រហ្មទណ្ឌនិងនគរបាលយុត្តិធម៌!

ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញព្រហ្មទណ្ឌនិងនគរបាលយុត្តិធម៌!

ភ្នំពេញ៖ រសៀលថ្ងៃសុក្រទី១៤ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបិទវគ្គទី២ បំប៉នជំនាញព្រហ្មទណ្ឌ និងនគរបាលយុត្តិធម៌ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី ឧត្តមសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ មេបញ្ជាការអង្គភាពនីតិវិធី និង នាយអាវុធហត្ថដែលមានការពាក់ព័ន្ធជំនាញព្រហ្មទណ្ឌចំណុះស្នងការដ្ឋានស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត ។