ព្រៃវែង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងសហការីបានឧបត្ថម្ភសម្លារៈ និង ថវិការួមានាអាវយឺតចំនួន ១៥០, មួកចំនួន ១០០, ខោ ចំនួន ៥០, អង្ករចំនួន ២០០ គីឡូក្រាម, គោជល់ចំនួន ១០កេស, ទឹកបរិសុទ្ធ ចំនួន ១០០យួរ និង ថវិកាចំនួន ១,០០០,០០០ រៀល ជូនដល់ទូកង ឈ្មោះ ពាមមានជ័យបារមីទួលត្រាស់ ស្ថិតនៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ដែលនឹងត្រូវត្រកួតនៅខេត្តព្រៃវែង ថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២ ។