You are currently viewing ឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ

ឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ

តាកែវ៖ រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក លោកអនុសេនីយ៍ឯក ចាន់ ព្រហ្ម នាយការិយាល័យ គីមីសាស្ត្រ ដែលបានគ្រោះថ្នាក់ចរាចរណ៍ នៅពេលចុះបេសកកម្ម នៅស្រុកទ្រាំង នាពេលកន្លងទៅ បច្ចុប្បន្ន លោកអនុសេនីយ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ស្ថិតភូមិ២ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

នៅពេលនោះដែរ លោកឧត្តមសេនីយ៍ បានយកថវិកាមហាគ្រួសារ ចំនួន ៣,៩៦៦,០០០ ប្រគល់ជូនដើម្បីដោះស្រាយផងដែរ លោកឧត្តមសេនីយ៍ ក៏បានសួរសុខទុក ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក និងផ្តល់ថវិកាមួយចំនួនទៀតផង។