You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី ប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

ឧត្តមសេនីយ៍ទោ នាង សុជីវី ប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមការងារ ដោយមានការចូលរួមពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន និងលោក មេបញ្ជាការរង នាយ/នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយ/នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់សន្តិសុខ និងយោធិនដែលដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៣ ផងដែរ។