ស្វាយរៀង៖ ល្ងាចថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២ នៅអាស្រមលោកតាគង់ យាយដើង ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្តខេត្តស្វាយរៀង បានដឹកនាំមន្ត្រីអាវុធហត្ថខេត្តអញ្ជើញក្រុងពាលីបញ្ចុះទូក ព្រះខ័នមានជ័យបារមីបូព៌ាជាទូករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីត្រៀមអុំប្រណាំងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ នាពេលខាងមុខ។