You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញបើកចែកអាវរងារដល់នាយ នារងអាវុធហត្ថក្រោមឱវាទ

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញបើកចែកអាវរងារដល់នាយ នារងអាវុធហត្ថក្រោមឱវាទ

បន្ទាយមានជ័យ៖ ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញបើកចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កម្លាំងកងរាជអាវុធហត្ថទាំងអស់ និងបានណែនាំដល់កងកម្លាំងអាវុធហត្ថនៅក្នុងរដូវរងារដែលនឹងមកដល់នាពេលខាងមុខ ត្រូវថែរក្សាសុខភាពឱ្យបានល្អទាំងអស់គ្នា ។