You are currently viewing វរសេនីយ៍ឯក ឆេង វុទ្ធី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

វរសេនីយ៍ឯក ឆេង វុទ្ធី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

ព្រះសីហនុ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ដោយមានសមាសអញ្ជើញចូលរួមលោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរជំនាញទាំង០៧ នាយការិយាល័យជំនាញ ព្រមទាហាននាយទាហាន នៃកងរាជអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។