ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំរៀបចំផែនការហ្វឹកហ្វឺនពង្រឹងសមត្ថភាពជំនាញខ្សែបណ្តោយ និង ជំនាញឯកទេស ពង្រឹងការអនុវត្តការិយាល័យជំនាញ ឱ្យបានរួចរាល់មុនបំណាច់ឆ្នាំ២០២២។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានលោកឧត្តមសេនីយ៍ ស្នងការ ស្នងការរង ឧត្តមសេនីយ៍ វរសេនីយ៍ នាយករងសាលាទាំងពីរ និងនាយការិយាល័យ ជំនាញពាក់ព័ន្ធជាច្រើនរូប។