កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ព្រះគ្រូសុរាចារ្យ ណំ សុភ័ក្រ្កា ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាសម្តេចសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូវីរិយធម្មគុត្ដ ព្រះអនុគុណស្រុកកំពង់ស្វាយ ព្រះចៅអធិការវត្តមុនីរង្សី (ហៅវត្តថ្មី) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននាំយកគ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួនមកប្រគល់ជូនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំដើម្បីជួយឧបត្ថម្ភគាំទ្រដល់កីឡាករទូកង កងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រៀមទៅប្រណាំងនៅទន្លេវ៉ៃគោទីរួមខេត្តស្វាយរៀងថ្ងៃទី២៩-៣០ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ។ ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ តំណាងអោយនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះព្រះគ្រូអនុគុណស្រុកកំពង់ស្វាយ ព្រះចៅអធិការ វត្តមុន្នីរង្សី នឹងប្រគេនសព្វសាធុការពរជូនព្រះគ្រូចៅអធិការ និងព្រះតេជគុណគ្រប់ព្រះអង្គ សូមមានព្រះសុខភាពល្អបរិបូរណ៍ មានព្រះជន្មាយុយឺនយូជាងរយព្រះវស្សា។

ឧត្តមសេនីយ៍ត្រី មាស យ៉ត ទទួលអំណោយគ្រឿង ឧបភោគ បរិភោគ និងថវិកាពីព្រះតេជគុណ ណំ សុភ័ក្រ្កា
- Post author:Sery Vutha
- Post published:October 18, 2022
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / កីឡា វប្បធម៌ សិល្បៈ
You Might Also Like

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញចែកថ្នាំគ្រាប់ ជូនដល់នាយទាហាន នាយទាហានរងអាវុធហត្ថ

លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន!

គ្រួសារលោក វរសេនីយ៍ត្រី មឿង សុធា បានទទួលអំណោយពីមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខេត្តក្រុងបាត់ដំបង ចេញធ្វើសកម្មភាពមនុស្សធម៌

ពិធីសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
