You are currently viewing វរសេនីយ៍ឯក ឡឹក ចំរើន​ អញ្ជើញបើកចែកអាវរងារជូនដល់នាយ នាយរងអាវុធហត្ថខេត្តស្វាយរៀង

វរសេនីយ៍ឯក ឡឹក ចំរើន​ អញ្ជើញបើកចែកអាវរងារជូនដល់នាយ នាយរងអាវុធហត្ថខេត្តស្វាយរៀង

ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក វរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរងតំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញបើកចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង៕