កំពត៖ រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងក្រោមឱវាទបានប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣១,១៦៥,៥០០រៀល និង សម្ភារមួយចំនួនទៀតប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ឯក ហេង សុវុទ្ធី មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកឈូក និង ជាប្រធាជាប្រធានស្នាក់ការសន្តិសុខអូរដីសដែលបានពលី កាលពីថ្ងៃទី ១៦ខែកញ្ញា ឆ្នាំ២០២២។
លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានពាំនាំមតិផ្ដាំផ្ញើរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងនាមជាថ្នាក់ដឹកនាំ លោកតែងតែយកចិត្តទុកដាក់គិតគូរដល់កម្លាំងក្រោមឱវាទ និងក្រុមគ្រួសាររបស់កងរាជអាអាវុធហត្ថជានិច្ចទោះជួបនូវឧបសគ្គណាក៏ដោយ ហើយក៏សូមចូលរួមរំលែកមរណៈទុក្ខ ចំពោះក្រុមគ្រួសារនៃសពផងដែរដោយកន្លងមកសពលោក អនុសេនីយ៍ឯក ហេង សុវុទ្ធី ធ្លាប់មានស្នាដៃជាច្រើនក្នុងការចូលរួមបម្រើជាតិមាតុភូមិ។