You are currently viewing ឧត្តមសេនីយ៍ឯក នន្ទ សុខា ដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក នាង សារី

ឧត្តមសេនីយ៍ឯក នន្ទ សុខា ដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក នាង សារី

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក នាង សារី សាកលវិទ្យាធិការរង សកលវិទ្យាល័ការពារជាតិ ដែលបានទទួលមរណៈភាពកាលពីថ្ងៃកាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង ២០នាទីរសៀល ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ ពិធីបុណ្យសពធ្វើនៅក្នុងវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។