កំពង់ឆ្នាំង៖ រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូនាយទាហានសម្រាកបំប៉នសុខភាពនៃកងទ័ពប្រជាជនវៀតណាម ចំនួន១៥គ្រួសារ ដឹកនាំដោយ លោកវរសេនីយ៍ឯក ចូវ ទៀនយ៊ុង អតីតអនុប្រធានសេនាធិការយោធភូមិភាគទី៤ រួមមានសមាជិកទាំងអស់សរុបចំនួន៣២នាក់ ចូលជួបសម្តែងការគួរសមជាមួយមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។