You are currently viewing វរសេនីយ៍ឯក ភូ ឌីសាឌីន អញ្ជើញចុះសាកសួរសុខទុក្ខអតីតយុទ្ធជន

វរសេនីយ៍ឯក ភូ ឌីសាឌីន អញ្ជើញចុះសាកសួរសុខទុក្ខអតីតយុទ្ធជន

កំពង់ស្ពី៖ ដោយមានការណែនាំ និងអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការខេត្ត នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង បានដឹងនាំក្រុមការងារ យកលិខិតអញ្ជើញអគ្គបញ្ជាការ ជូនលោក ឧត្តមសេនីយ៍ទោ សោម សាម៉ុន យោធិនសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចូលរួមពិធីសំណេះសំណាលជាមួយនាយទាហានកំពុងបម្រើការងារ អតីតយុទ្ធជន និងយោធិនពិការដែលបានចូលបម្រើកងទ័ពឆ្នាំ១៩៧៧-១៩៧៨ ។

នៅគេហដ្ឋាន ភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងនោះផងដែរ លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានឧបត្ថម្ភថវិកា ២០ម៉ឺនរៀល និងសម្ភារមួយចំនួនរួមមានអង្ករ ០២បាវ, ទឹកសុទ្ធ ០៤កេស, អាវរងារ ០១ និង អាវភ្លៀង ០១ ប្រេងសាំង ៥០ លីត្រ។