កោះកុង៖ នៅវេលាម៉ោង ១៦:៥០នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយសាខាគយ និងរដ្ឋាករខេត្តកោះកុង បានធ្វើការស្ទាក់ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ០១គ្រឿង ម៉ាកMITSUBISHI TRITON ពណ៌ទឹកក្រូច ឆ្នាំផលិត២០២១ចង្កូតស្តាំគ្មានស្លាកលេខ ប្រភេទដឹកទំនិញ០២បាំង ពេលដែលម្ចាស់កំពុងបើកបរ នៅតាមដងផ្លូវចំណុចក្បែវិហារឥស្លាម ក្នុងភូមិសាស្រ្តភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បច្ចុប្បន្នរថយន្តបទល្មើសខាងលើ ត្រូវបានរក្សាទុក នៅសាខាគយនិងរដ្ឋាករខេត្តកោះកុង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕