សៀមរាប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការការរង កងរាជអាវុធហត្ថខេត្តសៀរាប បានដឹកនាំប្រជុំផែនការការពារ គោលដៅ និងកំណាត់ផ្លូវ សន្តិសុខ រក្សាសុវត្ថិភាព និង រក្សាសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ដោយមានការចូលរួមពីសំណាក់នាយ នាយរងអាវុធហត្ថខេត្តសៀមរាបដែលមានការពាក់ព័ន្ធ។