You are currently viewing រសេនីយ៍ឯក ហ៊ុយ វុទ្ធា អញ្ជើញបើកចែកអាវរងារជូនដល់នាយ នាយរងអាវុធហត្ថខេត្តព្រៃវែង

រសេនីយ៍ឯក ហ៊ុយ វុទ្ធា អញ្ជើញបើកចែកអាវរងារជូនដល់នាយ នាយរងអាវុធហត្ថខេត្តព្រៃវែង

ព្រៃវែង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក វរសេនីយ៍ឯក ហ៊ុយ វុទ្ធា មេបញ្ជាការរង និងជានាយសេធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញបើកចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តព្រៃវែងទាំងអស់ ៕