កោះកុង៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នការងាររក្សាសណ្ដាប់ធ្នាប់ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង សមាសភាពអញ្ជើញចូលរួមមានលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការព្រមទាំងសិក្ខាកាមជាច្រើនរូបទៀត។