You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសសត្វព្រៃ

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសសត្វព្រៃ

រតនគិរី៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី នៅវេលាម៉ោង ០៨ និង ៣០ នាទីថ្ងៃទី២០ ខែ  តុលា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយ លោក អនុសេនីយ៍ឯក កែវ ចាន់រី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំង សង្កាត់ រដ្ឋបាលព្រៃឈើក្រុងបានលុង ចុះបង្គ្រាបករណីជួញដូរសត្វព្រៃ នៅចំណុច ក្នុងផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុងដោយបានចាប់យកវត្ថុតាងរួមមានសាច់ជ្រូកព្រៃចំនួន ១៤ គីឡូក្រាម, សាច់ត្រកួតចំនួន ៣ គីឡូក្រាម, សាច់ឈ្លូសចំនួន ៧គីឡូក្រាម សរុបចំនួន ២៤ គីឡូក្រាម។

បច្ចុប្បន្នវត្ថុតាងបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើបានលុងដើម្បីចាត់តាមនីតិវិធី។