You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកិច្ច ប្រជុំទទួលភារកិច្ចស្ដីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់

ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកិច្ច ប្រជុំទទួលភារកិច្ចស្ដីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ច ប្រជុំទទួលភារកិច្ចស្ដីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំអញ្ជើញចុះមកខេត្តបន្ទាយមានជ័យ ។

កិច្ចប្រជុំ នេះក៏មានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង  ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក នៅសាលប្រជុំតូច អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ  ។

បន្ទាប់ពីចប់កិច្ចប្រជុំលោក ឧត្តមសេនីយ៍ ក៏បានត្រួតពិនិត្យកម្លាំងដើម្បីធ្វើការបែងចែក តួនាទី-ភារកិច្ចចុះតាមគោលដៅការពារសន្តិសុខ សុវត្ថិភាព។

ក្នុងនោះដែរលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងកងរាជអាវុធហត្ថទាំងអស់ត្រូវពង្រឹងតាមគោលដៅរៀងៗខ្លួនយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត សំដៅធ្វើយ៉ាងណាការពារសុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាលប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវ តាមតួនាទី -ភារកិច្ចរបស់ខ្លួន ៕