ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំ អគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និង ជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថ ចំណុះស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ស្នងការរង លោកនាយ នាយរងការិយាល័យ នាយផ្នែក ព្រមទាំងនាយទាហាន នាយទាហានរង ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។